
ការឆាប់ចេញទឹកកាមពេកគឺជាបញ្ហាមួយដែលច្រើនតែកើតមានជាញឹកញាប់លើបុរសស្ទើរ តែគ្រប់រូប។ ប៉ុន្តែ បុរស ភាគច្រើនគឺមានភាពស្ទាក់ស្ទើរនឹងលើកយករឿងនេះមកពិភាក្សា ព្រមទាំងនៅស្ងៀមស្ងាត់ជាប់រហូតទៀតផង។ រឿងនេះអាចធ្វើអោយមានបញ្ហាស្ត្រេស និងប៉ះពាល់ដល់ចិត្តសាស្ត្រទៀតផង។
ការសិក្សាមួយចំនួនបានបង្ហាញអោយដឹងថា បុរសម្នាក់ក្នុងចំណោមបីនាក់គឺមានបញ្ហា ឆាប់ចេញទឹកកាមពេកក្នុងពេលរួមភេទរួចទៅហើយ។ ដូច្នេះបើសិនជាអ្នកស្ថិតក្នុងចំណោម មនុស្សម្នាក់បែបនេះមែន គួរតែធ្វើតាមវិធីសាស្ត្រដូចខាងក្រោមដើម្បីជម្នះវា។
១. សម្រេចកាមដោយខ្លួនឯង បើសិនជាអ្នកចង់អោយប្រតិបត្តិការលើគ្រែមាន រយៈពេលយូរ ជាងមុន ចូរធ្វើការសម្រេចកាមដោយខ្លួនឯងអោយបានមួយម៉ោងមុនពេលរួមភេទ ព្រោះវានឹង ជួយជម្រុញអោយទៅជាក្រចេញទឹកកាមវិញ។
២. ពន្យាពេលសូកបញ្ចូលលិង្គ នៅពេលអ្នកចាប់ផ្តើមរួមភេទចូរផ្ចង់អារម្មណ៍ទៅលើ ការបរបោសអង្អែលមុនពេលរួមភេទនិងចៀសវាងការសូកបញ្ចូលលិង្គអោយបានយ៉ាង ហោចណាស់ ១៥នាទី។ ការធ្វើបែបនេះវានឹងជួយពន្យាពេលចេញទឹកកាម ហើយអ្នកក៏អាច ជួយដៃគូអោយឈានដល់ចំណុចកំពូលតាមរយៈការភ្ញោចតាមមាត់ដែរ។
៣. សារៈសំខាន់នៃការហាត់ក្បាច់ Kegel លំហាត់ប្រាណបែប Kegel មិនត្រឹមតែមានប្រយោជន៍ ចំពោះស្ត្រីក្នុងការពង្រឹងដល់សាច់ដុំក្នុងអាងត្រគាកទេតែវាក៏ជួយអោយបុរសពន្យា ពេលចេញ ទឹកកាមដែរ ព្រោះវាទៅពង្រឹងដល់សាច់ដុំ Pubococcygeus សម្រាប់កន្ត្រាក់ក្នុងពេលឈានដល់ ចំណុចកំពូលពេលរួមភេទ។ ដូច្នេះបើសិនជាអ្នកហាត់ប្រាណលើសាច់ដុំនេះច្រើនដងក្នុងមួយថ្ងៃ អ្នកនឹងអាចពន្យាពេលការចេញទឹកកាមបានជាមិនខាន។
សម្របខ្លួនទៅនឹងវិធីសាស្ត្រខ្ជឹបនៅពេលអ្នកជិតដល់ពេលចេញទឹកកាមហើយ ចូរដកលិង្គចេញ ហើយធ្វើការខ្ជឹបក្បាលលិង្គថ្នមៗប្រហែល ៣០វិនាទី។ បន្ទាប់មកចាប់ផ្តើមរួមភេទម្តងទៀត។ ការធ្វើបែបនេះនឹងជម្រុញអោយអ្នកជួយអោយដៃគូឈានដល់ចំណុចកំពូល និងពន្យាការចេញ ទឹកកាមដែរ៕
Комментарии